គ្រូបង្វឹកឆ្នើមលោក Pep Guardiola បច្ចុប្បន្នមានកុងត្រាដែលមានសុពលភាពរហូតដល់ដំណាច់រដូវកាលក្រោយហើយក្នុងពេលដែលទំរង់លេងរបស់ក្លឹបដើម្បីការពារតំណែងម្ចាស់ពានរង្វាន់អង់គ្លេសហាក់មិនសូវល្អនោះមានការព្រួយបារម្ភយ៉ាងខ្លាំងថាគ្រូបង្វឹករូបនេះនឹងអាចសម្រេចចិត្តចាកចេញពីក្លឹបមុនកុងត្រាជាមិនខាន។
ក្នុងនោះវិរៈបុរសម្នាក់របស់ក្លឹបគឺលោក Vincent Kompany ដែលជាអតីតកីឡាករខ្សែការពារឆ្នើមរបស់ក្លឹបនោះក៏បានយល់ឃើញដូចនេះដែរ។Kompany ដែលបច្ចុប្បន្នកំពុងមានតំណែងក្នុងនាមជាគ្រូបង្វឹកក្លឹបប៊ែលហ្ស៊ុក Anderlechtកាលពីពេលចុងក្រោយនេះបានលើកឡើងនិងជម្រុញឲ្យMan CItyធ្វើយ៉ាងណាបន្តកុងត្រាថ្មីជាមួយនឹងលោកPep Guardiolaមុនមានការប្រែប្រួលណាមួយ។
គួរបញ្ជាក់ថាលោកបានថ្លែងបែបនេះទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ The Sky Sports ហើយក៏បានឆ្លើយតបទៅនឹងអ្វីដែលជាការលើកឡើងកន្លងមកថាខ្លួននឹងអាចមនុស្សក្នុងតំណែងរបស់លោក Guardiola ថាលោកមិនទាន់បានគិតដល់បញ្ហានេះឡើយហើយកំពុងផ្តោតសំខាន់ជាមួយនឹងអាជីពដំបូងរបស់ខ្លួននិងក្លឹបបច្ចុប្បន្នប៉ុណ្ណោះ៕
ប្រែសម្រួល:Lee