Real Madrid បើកផ្លូវឲ្យ Chelsea ចូលចែចូវ Isco ដើម្បីត្រួសត្រាយតំណែងត្រៀមឲ្យ Eriksen

0

កាសែតអង់គ្លេស The Mirror នៅថ្ងៃអង្គារទី២៤ខែធ្នូនេះបានសរសេរថាក្លឹបយក្សអេស្បាញ La Liga បានបង្ហាញពីបំណងនិងការត្រៀមខ្លួនរួចរាល់ក្នុងការលក់កីឡាករ Isco ចេញពីក្លឹបក្នុងគោលបំណងធ្វើយ៉ាងណាទុកតំណែងនេះសម្រាប់កីឡាករចំណូលថ្មីរបស់ខ្លួននោះគឺកីឡាករ Eriksen។

ក្នុងនោះគេជឿជាក់ថា Chelsea គឺអាចចុះកុងត្រានាំយកកីឡាករអេស្បាញរូបនេះក្នុងតម្លៃត្រឹមតែ៤៤លានផោនប៉ុណ្ណោះពី Real Madrid។កីឡាករវ័យ២៧ឆ្នាំរូបនេះកំពុងតែដុនដាបខ្លាំងជាមួយនឹងទំរង់លេងរបស់ខ្លួនជាមួយនឹងក្លឹប Real Madrid ដោយមិនសូវអាចបង្ហាញខ្លួនបានទៀងទាត់ឡើយរដូវកាលថ្មីនេះហើយកីឡាករផ្ទាល់ក៏បានត្រៀមចិត្តរួចរាល់ដែរក្នុងការចាកចេញ។

កន្លងមកគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានបញ្ជាក់ថាក្លឹបបានត្រៀមកញ្ចប់លុយដល់ទៅ១៥០លានផោនសម្រាប់ខែមករានេះក្រោយការប្រកាសលែងជាប់បំរាមទិញដូរកីឡាកររបស់ FIFA ហើយភ្លាមដោយក្នុងនោះ Isco ជាកីឡាករគោលដៅម្នាក់ផងដែរ៕

ប្រែសម្រួល:Lee