Cavani ផ្លាស់ទៅ Atletico Madrid ជាផ្លូវការហើយដោយឥតមានតម្លៃខ្លួន

0

ប្រភពព័ត៌មានចេញផ្សាយពីប្រទេសអ៊ីតាលីបានធ្វើការអះអាងយ៉ាងច្បាស់ហើយថាកីឡាករខ្សែប្រយុទ្ធជើងខ្លាំងអ៊ុយរ៉ាហ្គាយ Edinson Cavani ទីបំផុតបានផ្លាស់ទៅលេងជាមួយនឹងក្លឹបយក្សអេស្បាញ Atletico Madrid ជាផ្លូវការហើយពីក្លឹបបារាំង PSG។

កុងត្រាផ្ទេរត្រូវបានគេជឿជាក់ថាមានរយៈពេល៣ឆ្នាំហើយដោយមិនមានតម្លៃខ្លួនឡើយប៉ុន្តែប្រភពដដែលបានសរសេរទៀតថាកីឡាករវ័យ៣២ឆ្នាំរូបនេះនឹងមិនទាន់អាចផ្ទេរទៅលេងជាមួយនឹងក្លឹបថ្មីរហូតដល់ចុងរដូវកាលនៅប្រទេសបារាំងជាមុនសិន។

មូលហេតុគឺដោយសារតែ Cavani នៅសល់កុងត្រាចាស់រយៈពេល៦ខែទៀតប៉ុន្តែកុងត្រាមុនគឺអាចធ្វើបានចាប់ពីខែមករានេះទៅហើយ។Cavani បានក្លាយទៅជាកីឡាករដែលអាចរកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្លឹប PSG កាលពីពេលកន្លងមកដោយក្នុងសរុបដល់ទៅ១៩៦គ្រាប់ក្នុងការប្រកួតទាំង២៨៩ដង៕

ប្រែសម្រួល:Lee