Arteta ចាប់ផ្តើមហ្វឹកហាត់ថ្ងៃទី១ជាមួយនឹង Arsenal សូម្បីតែ Ozil ក៏មើលទៅដូចជាតាំងចិត្តខ្លាំងដែរ

0

គ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេមើលឃើញថាមិនទុកពេលឲ្យខ្ជះខ្ជាយឡើយក្រោយការប្រកាសជាផ្លូវការភ្លាមមក។មិនដល់២៤ម៉ោងផងលោក Arteta បានចាប់ផ្តើមធ្វើដំណើរមកដល់កន្លែងធ្វើការកាលពីថ្ងៃសៅរ៍។

កីឡាករសំខាន់ៗជាច្រើនដើម្បីត្រៀមឈុត១១នាក់ក្នុងការប្រកួតត្រូវបានដាក់ឲ្យសម្រាកក្នុងថ្ងៃសៅរ៍នោះក្តីប៉ុន្តែកីឡាករដែលបានហ្វឹកហាត់ដំបូងជាមួយនឹងលោក Arteta នោះមានដូចជា Lacazette, Guendouzi, Sokratis, Pepe និងជាពិសេសកីឡាករកំពូលបញ្ហា Mesut Ozil។

Ozil ត្រូវបានគេមើលឃើញថាបានធ្វើការហ្វឹកហាត់ដោយមានការតាំងចិត្តខ្លាំងក្រោយបានជួបនិយាយជាមួយនឹងលោក Arteta ហើយវាបានធ្វើឲ្យអ្នកគាំទ្រកំពុងមានសង្ឃឹមថាលោក Arteta នឹងអាចកែប្រែអត្តចរិតរបស់កីឡាកររូបនេះ។

គ្រូបង្វឹកទាំង២របស់ Arsenal កន្លងមកគឺទាំងលោក Unai Emery និងគ្រូបង្វឹកបណ្តោះអាសន្នលោក Ljunberg បានលើកឡើងដូចគ្នាថា Ozil មានចរិតមិនល្អទោះបីជារូបគេពិតជាសំខាន់សម្រាប់ក្លឹបហើយគឺជាមូលហេតុធំមួយផងដែរដែលបានធ្វើឲ្យទំរង់លេងរបស់ក្លឹបធ្លាក់ខ្លាំងបែបនេះ៕

ប្រែសម្រួល:Lee