មួយឆ្នាំគត់ហើយដែល Lingard មិនទាន់អាចរកគ្រាប់បាល់បាន១គ្រាប់សោះ

0

កាលពីខែធ្នូឆ្នាំទៅកីឡាករអង់គ្លេស Jesse Lingard អាចរកគ្រាប់បាល់បាន៤គ្រាប់ជូនក្លឹបក្នុងនោះមួយគ្រាប់ពេលលេងប៉ះ Arsenal និង២សប្តាហ៍ក្រោយប៉ះនឹង Liverpool។រូបគេមានទំរង់ដ៏ល្អមួយក្នុងនាមជាកីឡាករវ័យក្មេងរបស់ក្លឹបនិងជម្រើសជាតិអង់គ្លេស។

តែទោះបីជាយ៉ាងណាក្តីយោងតាមតួលេខគិតចាប់តាំងតែពីពេលនោះមកកីឡាកររូបនេះមិនអាចរកគ្រាប់បាល់បានសូម្បីតែ១គ្រាប់។ការប្រកួតចុងក្រោយកាលពីយប់មិញក្នុងនាមជាកីឡាករ១១នាក់ដំបូង Lingard សង្ឃឹមថានឹងអាចកែប្រែស្ថានភាពឡើងវិញប៉ុន្តែអ្វីៗកាន់តែយ៉ាប់យ៉ឺនឡើងដោយបញ្ចប់លទ្ធផល Man United បានត្រឹមបរាជ័យក្រោមថ្វីដៃក្រុមបាតតារាង២ទល់នឹង០។

Lingard មានឱកាសតែម្តងគត់ប៉ុន្តែបាល់បានត្រឹមហោះរំលឹងរបារទី។នេះមានន័យថាការប្រកួតសរុបរបស់ Lingard ឲ្យ Man United គឺមានទៅដល់២៨ដងគិតចាប់តាំងពីពេលដែលគេស៊ុតបញ្ចូលទីចុងក្រោយនោះប៉ុន្តែមិនមានគ្រាប់បាល់សោះឡើយ៕

ប្រែសម្រួល:Lee