Barbosa និង Henrique ដែលបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រ Club World Cup កំពុងមានឱ កាសផ្លាស់មកអង់គ្លេស

0

ក្រោយបញ្ចប់ទៅនៃពានរង្វាន់ Club World Cup មានរបាយការណ៍ជាច្រើនបានអះអាងថាក្លឹប West Ham បានបញ្ជូនក្រុមការងារទៅទស្សនាការបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធក្លឹប Flamengo កីឡាករ Gabriel Barbosa និង Bruno Henrique ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹង Liverpool។

ក្រៅតែពីបានបរាជ័យទៅលើ Liverpool នៅនាទីចុងក្រោយហើយនោះក្លឹបជើងឯកប្រេស៊ីល Flamengo នេះកំពុងតែចាប់ផ្តើមព្រួយបារម្ភថានឹងបន្តបាត់បង់កីឡាករឆ្នើមៗរបស់ខ្លួនទៀតផងដែរក្នុងខែមករានេះ។

ការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ Flamengo ត្រូវបានកីឡាករខ្សែប្រយុទ្ធទាំង២រូបនេះ Gabriel Barbosa និង Bruno Henrique ជាអ្នកជួយខ្លាំងបំផុតជាពិសេសការប្រកួតចុងក្រោយជាមួយនឹងក្រុមរបស់អាហ្សង់ទីន River Plate ក្នុងលទ្ធផល២ទល់នឹង១៕

ប្រែសម្រួល:Lee