ភ្នំពេញ៖ ក្រុមជើងឯករង វិសាខា បានបង្កើតកម្មវិធីសប្បុរសធម៌ ចែករំលែកក្តីស្រលាញ់ តាមរយៈកីឡាបាល់ទាត់ ចំនួនពីរខេត្ត ពោលគឺ ខេត្តបន្ទាយមានជ័យ នឹងខេត្តបាត់ដំបង។
កម្មវិធីខាងលលើធ្វើនៅខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ ទីលានវិទ្យាល័យ ខ្លាកូន ចាប់ពីវេលាម៉ោង ៣រសៀលតទៅ ខណៈដែលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ទីលានសកលវិទ្យាល័យ បាត់ដំបង ពីម៉ោង ៣រសៀល។ សម្រាប់កម្មវិធីនេះ នឹងមានការចូលរួមពីគ្រូបង្វឹក និងកីឡាករឆ្នើមៗរបស់វិសាខា ដើម្បីចែករំលែកបទពិសោធន៍ ក្ដីស្រលាញ់ និងបច្ចេកទេសបាល់ទាត់ដល់ប្អូនៗសិស្សានុសិស្សនាទីនោះ។
នេះគឺជាក្តីសង្ឃឹមសិស្សានុសិស្ស និងប្អូនៗយុវជនក្នុងខេត្តទាំងពីរ ដើម្បីត្រៀមខ្លួន ទទួលយកបទពិសោធន៍ ភាពសប្បាយរីករាយ និងបច្ចេកទេសបាល់ទាត់ពីកម្មវិធីសប្បុរសធម៌មួយនេះ៕
អត្ថបទ៖ មៃ ចាន់បុត្រ