ភ្នំពេញ៖ ខ្សែការពារស្លាប មុត សត្យា បានចាកចេញពីក្លិបក្រសួងការពារជាតិ កាលពីថ្ងៃទី១៨ សប្តាហ៍មុន ដើម្បីទៅចូលរួមជាមួយ អង្គរថាយហ្គឺរ នារដូវកាលថ្មី២០២០។
កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានប្រាប់ក្រុមការងារ OBN Asia ថា៖ ដំបូងខ្ញុំជាកីឡាករជម្រើសខេត្តកែប បន្ទាប់មកបានចូលហ្វឹកហាត់នៅក្រសួងការពារជាតិ បានរយៈពេលពីរឆ្នាំ ប៉ុន្ដែមិនសូវបានគ្រូផ្ដល់ឱកាសឲ្យចូលលេងទេ ហើយខ្ញុំក៏សម្រេចចិត្តចាកចេញពីក្លិបក្រសួងការពារជាតិទៅកាន់ទឹកដីខេត្តសៀមរាប គឺក្លិប អង្គរថាយហ្គឺរ។ បើទោះបីជាមិនសូវបានបង្ហាញខ្លួនជាមួយក្រសួងការពារជាតិ ប៉ុន្តែកីឡារវ័យក្មេងនេះ ក៏ជាផ្នែកមួយក្នុងការជួយក្រុមលើកពានសម្តេចហ៊ុនសែន រដូវកាល២០១៨ ដែរ។
សូមបញ្ជាក់ផងដែរថា កីឡាករដែលមកពីខេត្តកែបរូបនេះ ក៏ធ្លាប់ឈ្នះជើងឯកសិស្សទុតិយភូមិទូទាំងប្រទេសផងដែរ កាលពីមិនទាន់ក្លាយជាកីឡាករអាជីព៕
អត្ថបទ៖ មៃ ចាន់បុត្រ