ខេត្ត៥របស់កម្ពុជានឹងមានធាតុអាកាសចុះត្រជាក់ដល់១៧អង្សាសេចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ

0

ភ្នំពេញ៖ ដោយសារឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តចំនួន៥ ធាតុអាកាសនឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖១៖ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹកដោយ៖ សីតុណ្ហភាពអប្បបរមា មានពី១៧-១៩អង្សាសេ ,សីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេ
២៖ បណ្តាខេត្តដទៃផ្សេងទៀត
* សីតុណ្ហភាពអប្បបរមា មានពី២០-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ៕