កាលពីម្សិលមិញនេះ សហព័ន្ធបាល់ទាល់កម្ពុជា បានប្រារព្ភពីធីប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជា ឆ្នាំ២០១៩ ក្នុងនោះដែរកីឡាករវ័យក្មេង សៀង ចន្ធា ទទួលបានពាន ៤ គ្រឿង។
ខ្សែប្រយុទ្ធ សៀង ចន្ធា របស់យុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ ដែលទើបផ្លាស់ទៅកាន់ក្លិបបឹងកេត បានទទួលពានរង្វាន់រហូតដល់ទៅ ៤ គ្រឿង ក្នុងនោះរួមមាន៖
– ពានរង្វាន់ កីឡាករល្អប្រចាំឆ្នាំ
– ពានរង្វាន់ កីឡាករដែលមានប្រជាប្រិយភាពជាងគេ
– ពានរង្វាន់ កីឡាករ ល្អទាំង១១នាក់ក្នុងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ
– ពានរង្វាន់ កីឡាករវ័យក្មេងល្អប្រចាំឆ្នាំ
គួរំលឹកផងដែរថាកីឡាករជម្រើសជាតិកម្ពុជារូបនេះ ក៏ជាកីឡាករវ័យក្មេងបំផុតរបស់កម្ពុជា ដែលអាចស៊ុតបញ្ចូលទីបានក្នុងវគ្គជម្រុះ World CUP តំបន់អាសុី៕
អត្ថបទ៖ មៃ ចាន់បុត្រ