ក្រុម​វិទ្យាល័យ​​ឥន្ទ្រទេវី លើកពានជើងឯកវិទ្យាល័យ រដូវកាលដំបូង

0

ភ្នំពេញ៖ ក្រុម​សាលា​បាល់ទាត់​វិទ្យាល័យ​​ឥន្ទ្រទេវីលើកពានជើងឯកវិទ្យាល័យ​លើក​ដំបូង ​បន្ទាប់​ពី​បានយកឈ្នះ​ក្រុម​​បាល់ទាត់​វិទ្យាល័យ​ឫស្សី​កែវ ដោយលទ្ធផល ២-១​​ ក្នុង​ជំនួប​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ថ្ងៃ​ទី​ ១៩ ខែ ធ្នូ​ ​ឆ្នាំ២០១៩ ម្សិល​មិញ ​នាកីឡដ្ឋាន​ Cambodia Airway ។

ប្រាក់​រង្វាន់ដែលពានជើងឯកវិទ្យាល័យ​លើក​ដំបូងរួមមាន៖
-​ ក្រុមជើងឯក​ឥន្ទ្រទេវីទទួលបាន​ប្រាក់រង្វាន់៦០លានរៀល
– ក្រុមលេខពីរឫស្សីកែវទទួលបានប្រាក់រង្វាន់​៤០លានរៀល
– ក្រុមលេខបីវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបានប្រាក់រង្វាន់២០លានរៀល
– អ្នកចាំទីល្អ កីឡាករ គង់ ភក្ត្រា
– អ្នក​ទាត់​ចូល​ច្រើនជាងគេ កីឡាករ គី រីណា រក​បាន ៤០គ្រាប់
– គ្រូបង្វឹកល្អលោក វី លីកា
– កីឡាករល្អក្នុងពាននេះបានទៅលើ មហាម៉ាត់ អារីហ្វីន (វិទ្យាល័យឫស្សីកែវ)

សូមបញ្ជាក់ថា ​នេះ​ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យរដូវកាលដំបូង ដោយ​មានក្រុមចូលរួមចំនួន៩ រួមមាន៖ វិទ្យាល័យច្បារអំពៅ, ឥន្ទ្រទេវី, ចាក់អង្រែ, ឫស្សីកែវ, បឹងត្របែក, ភ្នំពេញថ្មី, ជាស៊ីមសាមគ្គី, វេស្ទឡាញន៍ និង វិទ្យាល័យព្រះស៊ីសុវត្ថិ៕

អត្ថបទ៖ មៃ ចាន់បុត្រ​