នៅថ្ងៃសុក្រនេះ The Sun បានចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal កំពុងបានត្រៀមខ្លួនរួចរាល់និងសង្ឃឹមថាមិនមានអ្វីប្រែប្រួលឡើយនៅចុងសប្តាហ៍នេះក្នុងការប្រកាសឈ្មោះលោក Mikel Arteta ជាគ្រូបង្វឹកផ្លូវការថ្មីរបស់ខ្លួនដោយកុងត្រានឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៣។
ប្រភពដដែលបានបញ្ជាក់ទៀតថាកិច្ចពិភាក្សាគ្នាចុងក្រោយមួយជាមួយនឹង Man City គឺបានបញ្ចប់រួចរាល់ហើយដែរប៉ុន្តែជឿជាក់ថាអតីតកីឡាករឆ្នើមរបស់ក្លឹប Arsenal រូបនេះនឹងត្រឹមបានអង្គុយទស្សការការប្រកួតរបស់ក្លឹបចាស់ខ្លួននាយប់ថ្ងៃស្អែកនេះប៉ះនឹង Everton ប៉ុណ្ណោះហើយត្រូវរងចាំដល់នាទីចុងក្រោយ។
បើការប្រកាសនឹងមិនមានអ្វីប្រែប្រួលទេនោះមានន័យថា Arteta នឹងអាចមានវត្តមានដំបូងជាមួយនឹងកូនក្រុមរបស់ខ្លួនក្នុងវគ្គហ្វឹកហាត់នាថ្ងៃចន្ទសប្តាហ៍ក្រោយមុនជំនួបដំបូងក្នុងនាមជាគ្រូបង្វឹកប៉ះនឹងក្រុម Bournemouth៕
ប្រែសម្រួល:Lee