នៅថ្ងៃនេះក្លឹបហង្សក្រហម Liverpool បានធ្វើការប្រកាសជាផ្លូវការហើយថា កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Red Bull Slazburg បានក្លាយជាកីឡាកររបស់ខ្លួនជាផ្លូវការហើយ ក្នុងតម្លៃខ្លួនប្រមាណជា ៧,៧៥លានផោន ដូចដែរព័ត៌មានបានចុះផ្សាយកន្លងមក។
ការប្រកាសដែលត្រូវបានធ្វើឡើង នៅមុនទីផ្សារកីឡាករត្រូវបានបើកក្នុងខែមករានេះ មានន័យថា Minamino នឹងអាចបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹបថ្មី ក្នុងវគ្គបន្តទៅ Champion League ដដែល ទោះបីជាជាក់ស្តែងក្លឹបចាស់ Salzburg របស់ខ្លួនបានធ្លាក់ទៅហើយក្តី។
កុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំកន្លះ ច្បាស់ណាស់នឹងធ្វើឲ្យក្លឹបកើនប្រជាប្រិយភាពកាន់តែខ្លាំង ជាពិសេសចំពោះអ្នកគាំទ្រជាជនជប៉ុន ហើយក្នុងនោះ Minamino វ័យ២៤ឆ្នាំរូបនេះ នឹងអាចបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប ក្នុងការប្រកួតប៉ះនឹង Everton ជាមិនខាន៕
ប្រែសម្រួល:Lee