ភ្នំពេញ៖ ជាការពិតណាស់ជនសង្ស័យដែលមានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ ២២ឆ្នាំ គឺជាកីឡាករបាល់ទាត់ដ៏ឆ្នើមដែលមានបទពិសោធន៍លេងទាំងក្នុងនិងក្រៅប្រទេសផងដែរ។
បើយើងនិយាយពីហេតុការណ៍វាយតារាចម្រៀង នាយចឺម អ្នកទាំងអស់គ្នាច្បាស់ជាដឹងរួចទៅហើយ ក៏ប៉ុន្តែអ្នកទាំងអស់គ្នាមកដឹងអំពីជនសង្ស័យដែលបង្ករច្បាស់ជាមិនទាន់ដឹងទេ។ ង៉ែត លីទី ដែលត្រូវប៉ូលីសចាប់ខ្លួនដែលជាជនសង្ស័យនោះ គឺជាកីឡាករបាល់ទាត់មួយរូប ដែលធ្លាប់លេងឲ្យក្រសួងការពារជាតិ ហើយបានផ្លាស់ទៅចូលរួមជាមួយនឹងក្លិប បឹងកេត ។ បើយោងតាមក្លិបបាល់ទាត់ Chanthaburi FC នាប្រទេសថៃបានប្រកាសកាលពីប៉ុន្មានខែមុន គឺ លីទី បានជាប់ឈ្មោះជាមួយក្រុមនៃលីគលំដាប់ទី៤ ប្រទេសថៃទៅហើយក្នុងការធ្វើតេស្តសមត្ថភាព។
គួររំលឹកផងដែរថា ខ្សែបម្រើប្រយុទ្ធរូបនេះក៏ធ្លាប់លើកពានរង្វាន់សម្តេចហ៊ុនសែន នារដូវកាល ២០១៨ ដែរ ជាមួយក្លិបក្រសួងការពារជាតិ មុនផ្លាស់ទៅចូលរួមជាមួយបឹងកេត៕
អត្ថបទ៖ មៃ ចាន់បុត្រ
ទស្សនាវីដេអូឃ្លិប៖



