ភ្នំពេញ៖ ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បាននិយាយអំពីការចាកចេញរបស់ខ្លួនពីក្លិបក្រសួងការពារជាតិ ហៅកាត់ទ័ព ថារូបគេពិតជាបានចាកចេញពីក្រុមជើងឯកពានសម្តេចហ៊ុនសែន ៣សម័យកាលនេះពិតមែន។
យោងតាមការសួរនាំក្នុងបណ្តាញសង្គម កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានឆ្លើយថា៖ ខ្ញុំពិតជាបានចាកចេញពីក្លិបក្រសួងការពារជាតិមែន ហើយការចាកចេញនេះគឺចង់ផ្តល់ឱកាសអោយកីឡាករជំនាន់ក្រោយបានបញ្ចេញសមត្ថភាពនៅលើទីលានបានច្រើន ហើយខ្ញុំផ្ទាល់ក៏ចង់ស្វែងរកបទពិសោធន៍ជាមួយក្លិបថ្មីផងដែរ។ តារាជើងស៊ុតក៏ដូចជាសំណប់ចិត្តលោកគ្រូ ទេព ឡុងរច្ចនា ផងនោះក៏បានបង្ហើបថា បច្ចុប្បន្នមានក្លិបពីរកំពុងចាប់អារម្មណ៍ រួមមាន ណាហ្គាវើលដ៍ នឹង វិសខា ។
សូមបញ្ជាក់ដែរថា ខ្សែប្រយុទ្ធជម្រើសជាតិរូបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយ U22 កម្ពុជា ទទួលបានលេខ៤ នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមថ្មីៗនេះ ហើយក៏ជួយទ័ពឈ្នះពានរង្វានើសម្តេចហ៊ុនសែន ២រដូវកាល ក្នុងឆ្នាំ២០១៦ នឹងឆ្នាំ២០១៨ ៕
អត្ថបទ៖ មៃ ចាន់បុត្រ