តាមរយៈបទសម្ភាសន៍ជាមួយ Ole TV របស់អាហ្សង់ទីន កីឡាករ Carlos Tevez បានលើកឡើងថា គាត់មិនស្ទាក់ស្ទើរនោះទេក្នុងការអះអាង ចំពោះការលេងបាល់នៅក្នុងប្រទេសចិន វាជារឿងអាក្រក់បំផុតសម្រាប់បទពិសោធន៍ ដែលកីឡាករជើងចាស់រូបនេះ ធ្លាប់ឆ្លងកាត់។
Carlos Tevez បាននិយាយថា ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលបានមកលេងនៅក្នុងប្រទេសចិន នេះជាការសម្រេចចិត្ត ដ៏អាក្រក់បំផុត ក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ។ លោកបានបន្តថា ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសនេះ លោកតែងតែសោកស្តាយ ហើយលោកបានបញ្ជាក់ថា «ខ្ញុំពិតជាជ្រើសរើសខុស» ។
Tevez បានចូលរួមជាមួយក្លិបធំចិន Shanghai China Club នៅឆ្នាំ 2017 ហើយអំឡុងពេលលេងនៅទីនោះ គាត់លេងបានតែ ១៦ប្រកួត ដោយរកបាន ៤គ្រាប់។
នៅលើកាសែត Sina របស់ចិន វិញបានបញ្ចេញមតិអវិជ្ជមានជាច្រើនពីអ្នកអាន ដោយបានជេរប្រមាថទៅលើ Carlos Tevez ជុំវិញការលើក ឡើងរបស់គាត់។ ក្នុងនោះបានលើកឡើងថា ចិនពិតជាសោកស្តាយណាស់ ដែលបានចុះហត្ថលេខាជាមួយអ្នក។ ក្នុងនោះក៏បានលើកឡើងថា ការផ្តល់ប្រាក់ខែជូន Tevez ដូចជាយកលុយទៅបោះចោល៕
ទស្សនាវីដេអូឃ្លិបគាត់លេងនៅចិន ៖