ភ្នំពេញ៖ អតីតកីឡាករក្រសួងការពារជាតិ មុត សត្យា ទៅចូលរួមជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ ជាផ្លូវការណ៍ ខណៈនេះជាកីឡាករខ្មែរទី៥ របស់ទ័ពដែលចាកចេញពីក្លិប។
គិតត្រឹមពេលនេះ មានកីឡាករខ្មែរ ៥ រូបហើយដែលចាកចេញក្រុមជើងឯកពានសម្ដេច ហ៊ុន សែន ៣សម័យកាល។ កីឡាករទាំង ៥ រូបនោះគឺ ច្រឹង ពលរដ្ឋ, ឈិន ឈឿន , អ៊ុំ វិចិត្រ, មុត សត្យា និង រ៉ឹង ប៊ុនហៀង (មិនទាន់មានក្លិបថ្មី)។
សូមបញ្ជាក់ផងដែរថា បើគិតទាំងកីឡាករបរទេសរបស់ទ័ពដែលបានចាកចេញរួមមាន ៨នាក់ ខណៈដែលបច្ចុប្បន្នមានកីឡាករខ្មែរសរុប ១៥នាក់ ដើម្បីត្រៀមរដូវកាលថ្មី ២០២០៕
អត្ថបទ៖ មៃ ចាន់បុត្រ