មនុស្ស ៣២ ០០០ នាក់ដែលមកពី Tsunami Democratic បានចុះឈ្មោះប្រមូលផ្តុំគ្នា តវ៉ានៅ Camp Nou វេលាម៉ោង ១៨៖០០នាទី ម៉ោងក្នុងតំបន់ នាល្ងាចថ្ងៃពុធ ។
ការតវ៉ានេះនឹងមានការចូលរួមពីប្រជាជននៅទូទាំងតំបន់ Catalonia ហើយវានឹងត្រូវធ្វើឡើងពីរម៉ោងមុនពេល Barcelona និង Real Madrid ចាប់ផ្តើមព្រឹត្តិការណ៍ El Clasico ។
Tsunami Democratic កំពុងព្យាយាមប្រមូលមនុស្សឲ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើទៅបាន ដោយឲ្យប្រជាជនបានដឹងពីស្ថានភាពនយោបាយ នៅតំបន់ Catalonia ។
អ្នករៀបចំកម្មវិធី បានលើកឡើងថា ការតវ៉ានេះ មិនគួរប៉ះពាល់ដល់ការប្រកួតរវាង Barcelona និង Real Madrid ឡើយ។
គួរបញ្ជាក់ផងដែរថា Tsunami Democratic ) គឺជាក្រុមបាតុកម្មរបស់កាតាឡានដែលតស៊ូមតិដើម្បីធ្វើប្រជាមតិ ជាមួយស្ថានភាពនយោបាយ នៅតំបន់នោះ ៕