Ancelotti នឹងអាចប្រកាសឈ្មោះជាគ្រូ Everton ផ្លូវការចុងសប្តាហ៍នេះ

0

ទោះបីជាប្រធានក្លឹប Everton លោក Farhad Moshiri កន្លងមកធ្លាប់បានទំលាក់លុយដល់ទៅ៤៥០លានផោនក្តីដើម្បីធ្វើការបញ្ជាទិញកីឡាករបន្ថែមមកពង្រឹងក្លឹបក្តីប៉ុន្តែមកដល់ពេលនេះគ្រូបង្វឹកក្លឹបដល់ទៅ៣នាក់ហើយដែលមិនអាចធ្វើឲ្យស្ថានភាពបានល្អប្រសើរឡើងឡើយ។

គ្រូបង្វឹកទាំង៣រូបនេះមានដូចជាលោក Ronald Koeman លោក Sam Allardyce និងចុងក្រោយលោក Marco Silva ដែលទើបតែត្រូវបានក្លឹបបណ្តេញចេញ។បច្ចុប្បន្នលោក Ferguson គឺត្រូវបានគេជឿជាក់ថានឹងត្រឹមមានឈ្មោះជាគ្រូបង្វឹកបណ្តោះអាសន្នប៉ុណ្ណោះរហូតដល់គ្រុបង្វឹកថ្មីមកដល់។

មានបេក្ខភាពជាច្រើនមកហើយដែលត្រូវបានសារព័ត៌មានចុះផ្សាយតែក្នុងនោះបុរសជនជាតិអ៊ីតាលីដ៏មាននឥទ្ធិពលម្នាក់គឺលោក Ancelotti ដែលមានវ័យ៦០ឆ្នាំធ្លាប់លើកពាន Champion League ដល់ទៅ៣ដងនឹងក្លាយទៅជាបេក្ខភាពនាំមុខគេនៅពេលនេះហើយជឿជាក់ថានឹងអាចប្រកាសជាផ្លូវការនៅក្នុងចុងសប្តាហ៍នេះ៕

ប្រែសម្រួល:Lee