Lampard ប្រាប់ឲ្យក្រុមការងារស្វែងរកអ្នកជំនួស Kepa ខណៈក្លឹបកំពុងសំបូរលុយចាយក្នុងខែមករានេះ

0

កាសែតអង់គ្លេសនៅថ្ងៃអង្គារនេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានប្រាប់ទៅកាន់ក្រុមការងារស្វែងរកកីឡាករថ្មីរបស់ខ្លួនថាគួរតែចាប់ផ្តើមរកកីឡាករអ្នកចាំទីម្នាក់ដើម្បីមកជំនួសតំណែងរបស់កីឡាករ Kepa Arrizabalaga ឲ្យបាននៅខែមករានេះ។

អ្នកចាំទីអេស្បាញវ័យ២៥ឆ្នាំរូបនេះបានក្លាយទៅជាអ្នកចាំទីដែលមានតម្លៃថ្លៃខ្លួនថ្លៃបំផុតកាលពីរដូវក្តៅមុនប្រមាណជា៧១,៦លានផោនបន្ទាប់ពីក្លឹបតោខៀវ Chelsea បានសម្រេចលក់កីឡាករ Thibaut Courtois ទៅឲ្យក្លឹបយក្សអេស្បាញ Real Madrid។

កីឡាករ Kepa ក្រោមការដឹកនាំរបស់លោក Lampard បានបង្ហាញទំរង់លេងយ៉ាងអន់ដោយរបូតបាល់ដល់ទៅ៣៧ដងនិងអត្រាជួយសង្គ្រោះបាល់មានត្រឹមតែ៥៦ភាគរយប៉ុណ្ណោះ៕

ប្រែសម្រួល:Lee