លីគកំពូលកម្ពុជា នឹងចាប់ផ្តើមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដោយមានក្លិបតែ១៣ ចូលរួមប៉ុណ្ណោះ

0

ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាហៅកាត់ CNCC នឹងរៀបចំការចាប់គូសម្រាប់ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នាពហុកីឡដ្ឋានជាតិ ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីតំណាងក្លិបចំនួន១៣។

ក្លិបទាំង១៣ រួមមាន៖ ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ខណៈកំពង់ចាមត្រូវអវត្តមាន។ ក្រៅពីប្រធានបទចាប់គូប្រកួតរៀងរាល់សប្ដាហ៍ គណៈកម្មការក៏មានលើកឡើងពីច្បាប់ថ្មីនានាដែលបានចងក្រងសម្រាប់រដូវកាលថ្មីដល់ក្លិបទាំង១៣ ផងដែរ។

គួរបញ្ជាក់ថា ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា៕

អត្ថបទ៖ មៃ ចាន់បុត្រ​

រូបភាព៖ CNCC