Virgil van Dijk មិនចូលហ្វឹកហាត់ត្រៀមការប្រកួត Club World Cup

0

កីឡាករ Virgil van Dijk បានអវត្តមានក្នុងការហ្វឹកហាត់ ត្រៀមប្រកួត នៅ Qatar សម្រាប់ព្រឹត្តិការណ៍ Club World Cup ដែលធ្វើឡើងនៅថ្ងៃពុធ ។​
លោក Jurgen Klopp នឹង​ដឹកនាំក្រុមហង្សក្រហម ទៅជួបក្រុម Mexican side Monterrey នៅទីក្រុងដូហាសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍។
ក្រុមហង្សក្រហមបានហ្វឹកហាត់ នៅ Qatar University ប៉ុន្តែពេលនោះ គេមិនឃើញមានវត្តមានកីឡាករខ្សែការពារកណ្តាល Van Dijk ចូលហ្វឹកហាត់នោះទេ​។​

វាមិនច្បាស់ទេថាតើលោក Van Dijk បានរងរបួសឬគ្រាន់តែត្រូវបានសម្រាកសម្រាប់វគ្គនេះបើយោងតាម Daily Mail បានចុះផ្សាយ។
Van Dijk ជាកីឡាករខ្សែការពារកណ្តាលរបស់ហង្សក្រហម ដ៏ចាំបាច់បំផុត​សម្រាប់ Premier League ឬ Champions League ។​
កីឡាករសញ្ជាតិហុល្លង់រូបនេះ តែងតែលេង៩០នាទីពេញ សម្រាប់ការប្រកួតនារដូវកាលនេះ ។

ទន្ទឹមជាមួយការបាត់បង់កីឡាករ​ខ្សែការពារកណ្តាលឆ្នើមខាងលើ ហង្សក្រហម នៅអវត្តមា Dejan Lovren និង Joel Matip នៅកាតា ដោយសារ បញ្ហារបួស​៕