ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នេះក្លិបបាល់ទាត់ វិសាខាបានប្រកាសបន្តចុះកុងត្រាជាថ្មី ជាមួយកីឡាករ ស៊ិន កក្កដា ដោយត្រូវបង្ហាញ ខ្លួនជាថ្មីជាមួយក្រុមក្នុងរដូវកាលថ្មីឆ្នាំ ២០២០ ។
ក្លិបវិសាខាបានប្រកាសនៅលើបណ្តាញសង្គមនាព្រឹកនេះថា ក្លិបកីឡាបាល់ទាត់វិសាខា មានក្ដីសោមនស្សរីករាយក្រៃលែង ក្នុងការបន្ដកិច្ចសន្យាជាមួយខ្សែបម្រើឆ្នើមវ័យក្មេង គឺកីឡាករ #7 ស៊ិន កក្កដា អរគុណសម្រាប់ការបន្ដដំណើរជាមួយពួកយើង ដើម្បីឆ្ពោះទៅមុខទាំងអស់គ្នា ។
ផ្អែកទៅតាមរូបភាពដែលប្រកាសនេះ ក្លិបលំដាប់យក្សស្រុកខ្មែរខាងលើ ក៏បានភ្ជាប់មកជាមួយរូបភាព ស៊ិន កក្កដា ជាមួយឆ្នាំ ២០២៤ នៅផ្នែកខាងក្រោមរូប ដែលចង់សបញ្ជាក់ថា កុងត្រានេះ មានរយៈពេល ៤ឆ្នាំ ៕