U20 របស់កម្ពុជា ឬវៀតណាម ឡើងទៅជួបក្រុម​ម្ចាស់ពាន ល្ងាចនេះ?

0

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ នឹងត្រូវធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២០ឆ្នាំ នាវេលាម៉ោង ៦ ល្ងាចនេះ លើវាលស្មៅកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម។

សម្រាប់ជំនួបល្ងាចនេះ បើសិនជាក្រុមគោព្រៃជំទង់កម្ពុជា ទទួលជ័យជម្នះ នឹងត្រួវឡើងទៅប្រកួតដណ្តើមពានជាមួយក្រុម Becamex Binh Duong បន្ទាប់ពីក្រុមរបស់វៀតណាមនេះ បានយកឈ្នះលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយបាលើកាត់សេចក្តី ១១មែត្រ នៅពេលដែលលទ្ធផលបញ្ចប់ ៩០ នាទី ៣ទល់៣ នឹងម៉ោងបន្ថែមស្មើគ្នា ៤ទល់៤ ខណៈដែលការទាត់បាល់ ១១មែត្រ ក្រុមម្ចាស់ផ្ទះបានឈ្នះ ៥ទល់៤ ។ ក្រុមយុវជនកម្ពុជា ដែលទៅចូលរួមក្នុងពានរង្វាន់ BTV CUP នេះគឺនាំកីឡាករអាយុក្រោម ១៨ឆ្នាំ បើទោះបីគេឲ្យឈុត U20 ដើម្បីទៅប្រកួតប្រជែងក៏ដោយ។

សូមបញ្ជាក់ថា ពានរង្វាន់ BTV CUP ដែលបង្កើតដោយក្រុម Becamex Binh Duong មានក្រុមចូលរួមចំនួន ៤ រួមមាន ជម្រើសជាតិកម្ពុជា U20, ជម្រើសជាតិមីយ៉ាន់ម៉ា U20, ជម្រើសជាតិវៀតណាម U20៕

អត្ថបទដោយ៖ មៃ ចាន់បត្រ