ទោះបីជាមិនអាចបង្ហាញខ្លួនបានញឹកញាប់ក្នុងរយៈពេលកន្លងមកនៅរដូវកាលនេះក្តីប៉ុន្តែរាល់ពេលដែលកីឡាករខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បង្ហាញខ្លួនរូបគេតែងតែអាចរកគ្រាប់បាល់បានជានិច្ចជាក់ស្តែងកាលពីប្រកួតបើករដូវកាលកន្លងមកនិងជាពិសេសការប្រកួតកាលពីយប់មិញប៉ះនឹង AZ Alkmaar ផងដែរ។
Greewood អាចរកគ្រាប់បាល់បាន២គ្រាប់ដែលសុទ្ធតែជាបាល់ស៊ុតបញ្ចូលទីដោយប្រើប្រាស់បច្ចេកទេសជើងឆ្វេងរបស់ខ្លួនយ៉ាងអស្ចារ្យនិងជួយឲ្យក្លឹបបញ្ចប់លទ្ធផលទៅយកឈ្នះភ្ញៀវ៤ទល់នឹង០ថែមទៀតផង។
ក្រោយចាប់ការប្រកួតលោក Solsjkare បានបកស្រាយពណ៌នាពីទំរង់របស់កីឡាករវ័យក្មេងរូបនេះដោយបញ្ជាក់ថារាល់ពេលដែលគេបង្ហាញខ្លួនការស៊ុតចំគោលដៅតែងតែត្រូវបានធ្វើឡើងជានិច្ច។
លោក Solskjaer បានបន្តទៀតថា Greenwood ក្នុងវ័យ១៨ឆ្នាំរូបនេះបានជឿជាក់ថាខ្លួនឯងយ៉ាងច្បាស់ថាគេលេងបានល្អប៉ុណ្ណាហើយលោកជឿជាក់ថា Greenwood នឹងអាចបន្តលេងជាមួយនឹងក្លឹបនិងធ្វើបានល្អដូចដែរអ្វីដែលវិរៈបុរសរបស់ក្លឹបគឺ Wayne Rooney បានធ្វើនៅ Old Traffordដែរ៕
ប្រែសម្រួល:Lee