ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់ពីវិថីសិល្បៈ និងប្រកាសថាត្រៀមខ្លួនចូលវិញឆាប់ៗ ក៏ស្រាប់តែតារាចម្រៀងម្ចាស់បទ «កុំដៀលព្រៃវែង» បានឡើងកូដភ្លាមៗ ក្លាយជាអ្នកស្រី ប្រធានសមាគមសប្បុរសធម៌ កម្ពុជា~បារាំង ដែលមានទីតាំងនៅស្រុកព្រះសេ្តចខេត្តព្រៃវែង ដោយអង្គការនេះ មានគោលការណ៍ជួយដល់អ្នកក្រក្នុងខេត្តមួយនេះ ។
សមាគមសប្បុរសធម៌ កម្ពុជា~បារាំងនេះ បានបង្ហាញសកម្មភាពភ្លាមៗផងដែរ ដោយបានចុះទៅជួយប្រជាពលរដ្ឋ ដែលគ្មានអាវៈយវៈគ្រប់គ្រាន់ ជីវភាពក្រីក្រ និងគ្មានទីពឹងស្ថិតនៅស្រុកព្រះស្តេចផ្ទាល់តែម្តង។
ការចុះជួយនេះដែរធ្វើឡើងនៅថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០១៩ ដោយមានវត្តមាន លោក សុខ នីកូឡា ជាប្រធាន និង លោកស្រី ច័ន្ច ម៉ាលីស ជាភរិយា ដោយបានចុះទៅជួយប្រជាពលរដ្ឋនៅភូមិ ថ្កោល ឃុំ បឹងដោល ស្រុក ព្រះស្ដេច ដើម្បីជួយដល់គ្រួសារ ឈ្មោះ ផាក់ ផឿក មានកូន៣នាក់កូនទីមួយ អាយុ២១មានអាវះជីវះមិនគ្រប់គ្រាន់(ពិការខ្វិនខ្វង់ពីក្មេង)មានជីវភាពក្រីក្រ គ្មានទីពគ្មានផ្ទះ(សុំផ្ទះប្អូននៅបណ្ដោះអាសន្ន)ប្ដីឈ្មោះ សាន់ សាទ មានជំងឺជាប់និងកាយផង។
បើតាមលោកស្រី ច័ន្ច ម៉ាលីស បានប្រាប់ឲ្យដឹងថាការចុះជួយនេះបានចែកជូននូវសម្ភារះប្រើប្រាស់និងគ្រឿងបរិភោគមួយចំនួន។
លោកស្រីបានបន្តថា ដោយយើងខ្ញុំជាក្រុមការងារទាំងអស់បានឃើញគាត់មានការលំបាកខ្វះខាតខ្លាំងពេកយើងខ្ញុំសូមអំពាវនាវដល់សប្បុរជននានាឬសមាគមអង្គការណាដែលមានចំណាប់អារម្មណ៍ចង់ជួយដល់គាត់ដូចជា រទេះរុញដល់កូនគាត់ឬជាផ្ទះដល់គាត់ឬជាថវិការនិងសម្ភារះឬគ្រឿងបរិភោគផ្សេងៗ។អាចទំនាក់ទំនងមកក្រុមការងារយើងខ្ញុំតាមរយះ ហ្វេសបុកឬផេកសមាគមផ្ទាល់និងតាមលេខទូរស័ព្ទ0888882551»0969999933»015634806។ក្រុមការងារយើងខ្ញុំនិងជួនទៅជួបគ្រួសារកាត់ដោយផ្ទាល់ដល់ទីកន្លែង។
បញ្ជាក់ផងដែរថា សមាគមសប្បុរសធម៌ កម្ពុជា~បារាំង បានបង្កើតឡើងតាមរយៈលោក លោក សុខ នីកូឡា ជាជនជាតិខ្មែរគាត់បានទៅរស់នៅប្រទេសបារាំងក្នុងឆ្នាំ1982 លោករស់នៅទីនោះពុំដែលបានជួបប្រទះការលំបាកខ្វះខាតឡើយ លុះមកដល់ឆ្នាំ2018គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ច័ន្ច ម៉ាលីស ចាប់តាំងពីពេលនោះមកលោកបានស្វែងយល់ពីទុក្ខលំបាករបស់ប្រជាជនខ្មែរក៏មានគោលបំណងចង់បង្កើតសមាគមមួយដើម្បីជួយដល់ជនក្រីក្រ លុះមកដល់ថ្ងៃទី 21.10.2019 លោកក៏បានបង្កើតសមាគមបានតាមគោលបំណងហើយដាក់ឈ្មោះថា(សមាគមសប្បុរសធម៌ កម្ពុជា~បារាំង)ស្ថិតនៅភូមិព្រៃមាស ឃុំ អង្គរជ្យ ស្រុក ព្រះស្ដេច ខេត្ត ព្រៃវែង ៕

































