យើងបានគ្រប់គ្នាមកហើយថាក្លឹបកាំភ្លើងធំ Arsenal បានក្លាយទៅជាក្លឹបដែលមានកីឡាករមានអាយុជាមធ្យមក្មេងជាងគេបំផុតនៅលីកកំពូលអង់គ្លេសដោយក្នុងនោះមានត្រឹមតែ២៥,១ឆ្នាំប៉ុណ្ណោះ។
ក្នុងការមកដឹកនាំក្លឹបជាបណ្តោះអាសន្នលោក Ljunberg ត្រូវបានគេមើលឃើញថាបានបន្តអនុវត្តការងារបែបនេះដដែលដោយភ្លាមលោកបាននាំយកកីឡាករវ័យ១៨ឆ្នាំ John Rules មកហ្វឹកហាត់ឈុតធំភ្លាម។
ចុងក្រោយនេះកីឡាករខ្សែការពារវ័យក្មេង២រូបទៀតដែលត្រូវបានលោកបន្ថែមចូលទៅក្នុងការហ្វឹកហាត់របស់ឈុតធំគឺមានដូចជាកីឡាករ Oluwu អាយុ២០ឆ្នាំនិងកីឡាករ McGuinness អាយុ១៨ឆ្នាំផងដែរ៕
ប្រែសម្រួល:Lee