កីឡាករខ្សែប្រយុទ្ធសញ្ជាតិកូសូវ៉ូដែលមានឈ្មោះថា Vedat Muriqui រដូវកាលនេះត្រូវបានគេមើលឃើញថាបានបង្ហាញទំរង់លេងដ៏ល្អមួយជាមួយនឹងក្លឹបយក្សតួកគី Fenerbahce ដោយអាចរកបាន១០គ្រាប់មកហើយក្នុងការបង្ហាញខ្លួនទាំង១៤ដងកន្លងមក។
Muriqui ក្នុងនោះផងដែរក៏អាចរកបាន៨គ្រាប់ផងដែរសម្រាប់ជម្រើសជាតិទាំង២៣ដងក្នុងនោះមាន១គ្រាប់ស៊ុតបញ្ចូលទីជម្រើសជាតិអង់គ្លេសក្នុងការប្រកួតកាលពីខែកញ្ញាក្នុងលទ្ធផល៥ទល់នឹង៣។ក្នុងនោះកាសែត Sport Witness ក៏បានអះអាងដែរថា Spurs ធ្លាប់បានធ្វើការតាមដានកីឡាករវ័យ២៥ឆ្នាំជាច្រើនដងមកហើយដែរ។
ទោះបីជាមានក្លឹបផ្សេងទៀតនៅអង់គ្លេសបានបង្ហាញបំណងចង់បានខ្សែប្រយុទ្ធដូចគ្នាផងដែរដូចជា Man United និង Bournemouth ក្តីប៉ុន្តែគេជឿជាក់ថា Spurs កំពុងនាំមុខគេក្នុងការចុះកុងត្រាជាមួយនឹងកីឡាករដែលមានតម្លៃខ្លួនប្រមាណជា១៨លានផោនរូបនេះ៕
ប្រែសម្រួល:Lee