Ronaldo គ្មានឈ្មោះក្នុងបញ្ជីរកីឡាករល្អបំផុតនៅយូហ្វាឆេមពានលីក ខណៈក្រុមអង់គ្លេស​មាន១​

0

ឈានចូលមកដល់វគ្គ១៦ក្រុមចុងក្រោយទៅហើយនោះ Champion League អាចជ្រើសយកកីឡាករល្អបំផុតទាំង១១នាក់ឬហៅថា Best XI បានហើយប៉ុន្តែក្នុងនោះគេមើលឃើញសូម្បីតែ Sadio Mane និង Salah ក្តីគឺមិនមានវត្តមានក្នុងឈុតនេះឡើយ។

មិនត្រឹមតែប៉ុណ្ណោះសូម្បីតែកំពូលកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Cristiano Ronaldo គឺមិនមានវត្តមានដែរ។ការជ្រើសរើសនេះគឺធ្វើឡើងផ្អែកទៅលើអត្រានៃទំរង់លេងល្អក្នុងការប្រកួតទាំងអស់របស់កីឡាករធៀបទៅនឹងកីឡាករផ្សេងទៀតក្នុងតំណែងដូចគ្នាដោយក្នុងនោះគេសង្កេតឃើញថាមានកីឡាករមកពីលីកកំពូលអង់គ្លេសម្នាក់គត់ដែលមានឈ្មោះនៅទីនោះគឺកីឡាករខ្សែប្រយុទ្ធ Harry Kane។

ឈុត១១នាក់នោះមានដូចជា Kane, Lewandowskik, Mbappe, Messi, Thiago, Kroos, A.Davies, Pallomino, Koulibaly, Cuadradoនិងអ្នកចាំទីNavas៕

ប្រែសម្រួល:Lee