កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi បានធ្វើការផ្តាំផ្ញើទៅកាន់មិត្តរួមក្រុម Barcelona កុំភ្លេចពីភាពឈឺចាប់ដែលហង្សក្រហមធ្លាប់ផ្តួល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។
Messi បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងជើងទី ១ នៅពហុកីឡដ្ឋាន Nou Camp ដោយពេលនោះបានឈ្នះលទ្ធផល 3-0 ។
ប៉ុន្តែពួកគេបានជួបនូវរឿងស្រឡាំងកាំង នៅជើងទី២ នៅលើទឹកដីហង្សក្រហម ដោយចាញ់ 4-0 វិញ នឹងបញ្ចប់ឱកាសលើកដំបូងក្នុងការឈ្នះ ឆេមពានលីក តាំងពីឆ្នាំ ២០១៤-២០១៥ ។
ម្ចាស់ពាន Ballon d’Or ៦សម័យកាល Messi បានលើកឡើងថា ក្រុមរបស់គាត់ត្រូវតែរៀនពីកំហុសរបស់ពួកគេកាលពីរដូវកាលមុន។
Messi និយាយថា៖“ និយាយ ឲ្យ ត្រង់ទៅយើងតែងតែនៅជាមួយ ឆេមពានលីក ប៉ុន្តែខ្ញុំគិតថាយើងគួរតែចាប់ផ្តើមវាជាថ្មី។
វាជាឆ្នាំថ្មីការប្រកួតប្រជែងថ្មីហើយអ្វីដែលយើងត្រូវធ្វើគឺរៀនពីអតីតកាល ពីកំហុសហើយគិតពីបច្ចុប្បន្ននិងភ្លេចពីឆ្នាំមុនៗ ហើយត្រូវរៀនពីវា ដែលអាច នឹងធ្លាក់ម្តងទៀតចំពោះយើង។
លោកបានបន្តទៀតថាពេលនេះខ្ញុំកំពុងព្យាយាមកែលំអរខ្លួនឯង ដោយចង់រៀនរាល់ថ្ងៃមើលថែខ្លួនឯងនិងសំរាកដោយរីករាយ៕