ទីផ្សារមូលបត្រកម្ពុជាមានការកើនឡើងគួរកត់សម្គាល់ក្នុងឆ្នាំ២០១៩នេះ

0

ភ្នំពេញ៖លោកស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា ​ក្នុ​ង​ឆ្នាំ២​០​១​៩​នេះ​ ​វិ​ស័​យ​មូ​ល​ប​ត្រ​មា​ន​កា​រ​កើ​ន​ឡើ​ង​គួរ​ឲ្យ​ក​ត់​ស​ម្គា​ល់​ ​បើ​ធៀ​បទៅ​នឹ​ង​ឆ្នាំ​២​០​១​៨ខ​ណៈ​ ​កា​រ​អភិ​វ​ឌ្ឍ​វិ​ស័​យមូ​ល​ប​ត្រ​ ​គឺ​ជា​ក​ម្មវ​ត្ថុ​យុ​ទ្ធ​សា​ស្ត្រ​មួ​យ​ ​នៃ​វិ​ស័យ​ហិ​រ​ញ្ញ​វ​ត្ថុ​ ​ដែ​ល​ទទួ​ល​បា​ន​កា​រ​យ​ក​ចិត្ត​ទុ​ក​ដា​ក់​ខ្ព​ស់​ពីរា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា។​

​ក្រោ​យ​ប​ញ្ច​ប់​ ​សិ​ក្ខាសា​លា​ ​ផ្ស​ព្វ​ផ្សា​យ​ស្តីពី​ ​“​ ​វិ​ស័​យ​មូ​ល​ប​ត្រ ​និ​ង​ប្រ​សិ​ទ្ធ​ភា​ព​ ​ក្នុ​ង​ការ​ផ្ស​ព្វ​ផ្សា​យ​ ​​ព័​ត៌​មា​ន​ក្នុ​ងស​ម័​យ​សេ​ដ្ឋ​កិ​ច្ច​ឌី​ជី​ថ​ល​ ​និង​កា​រ​ប្រ​កួ​ត​ប្រ​ជែង​ស​រ​សេ​រ​អ​ត្ថ​បទ​ព័​ត៌​មា​ន​ក្នុ​ង​វិស័​យ​មូលបត្រកម្ពុជា” សម្រាប់អ្នកសារព័ត៌មាន លើកទី១០ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នាទីស្ដីការគណៈកម្មការមូលបត្រកម្ពុជាលោកស៊ូ សុជាតិថ្លែងប្រាប់អ្នកសារព័ត៌មានថា “រៀងរាល់ឆ្នាំយើងមានកំណើនតិចតួចមែនទែនប៉ុន្តែក្នុងឆ្នាំ២០១៩នេះយើងមានកំណើនមួយគួរឲ្យកត់សម្គាល់ “។

លោកបន្តថា ទោះបីជាមានកំណើនកើនយ៉ាងនេះក្ដី តែគណៈកម្មការមូលបត្រកម្ពុជា នៅតែបន្តតាមដាននិងសង្កេតមើលតទៅទៀតកុំឲ្យការកើនឡើងនេះមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិនប្រក្រតី។
លោកអគ្គនាយកបញ្ជាក់ថា រហូតមកដល់នេះ គណៈកម្មការមូលបត្រកម្ពុជា មានក្រុមហ៊ុនសរុបចំនួន៨ហើយដែលមកចុះបញ្ជី ដោយក្នុងនោះមានក្រុមហ៊ុនចំនួន ៥ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន៣ទៀត បានបោះផ្សាយលក់មូលបត្របំណុល (Bond) ដែលមានទំហំទឹកប្រាក់សរុប ចំនួន១៥១លានដុល្លារ (មូលបត្រកម្មសិទ្ធិ ៨០ លានដុល្លារ និង មូលបត្របំណុល ៧១ លានដុល្លារ)។
លោកបន្ថែមថា នឹងមានក្រុមហ៊ុនបោះផ្សាយបន្ថែមទៀត ជាបន្តបន្ទាប់នៅក្នុងឆ្នាំខាងមុខនេះ ដោយក្រុមហ៊ុនខ្លះ ជិតបញ្ចប់នីតិវិធីនៃការបោះផ្សាយផងដែរ៕