ក្លិបធំបីនៅអង់គ្លេស ត្រូវបានគេរាយការណ៍មកថា កំពុងចាប់អារម្មណ៍ ក្នុងការចរចារទិញយកកីឡាករ Neymar ពីក្លិប PSG ។
សារព័ត៌មានបារាំង Le Parisien បានចុះផ្សាយថា កីឡាករប្រេស៊ីល អាយុ ២៧ឆ្នាំ នឹងអាចទៅលេងនៅលើទឹកដី អង់គ្លេស នារដូវកាលបន្ទាប់ ខណៈដែលគាត់កំពុងត្រូវបានបង្ខំឲ្យចាកចេញពីពហុកីឡដ្ឋាន Parc des Princes ។
សារព័ត៌មានខាងលើ បានចុះផ្សាយថា Chelsea, City និង Liverpool បានជួបតំណាងកីឡាករខាងលើរួចរាល់ហើយ ខណៈដែល Real Madrid និង Juventus ចាប់អារម្មណ៍ដូចគ្នា។
ថ្វីបើយ៉ាងដូច្នេះក្លិប Barcelona ក៏កំពុងពេញចិត្តក្នុងការចុះកុងត្រាជាថ្មី យកកីឡាករ Neyma បន្ទាប់ពីលក់ឲ្យក្លិបនៅទឹកដីបារាំង ក្នុងតម្លៃ ១៩៨លានផោន កាលពីឆ្នាំ២០១៧។
ជួសឲ្យការលក់កីឡាករ Neymar ចេញ ក្លិបយក្សបារាំង បានដាក់គោលថ្មី ដោយយកកីឡាករ Sadio Mane ជំនួសកន្លែងដែលនឹងបាត់បង់ នេះ ។ ប៉ុន្តែពួកគេត្រូវធ្វើការប្រជែងមួយទៀត ដោយត្រូវចាយកញ្ចប់ធំ រក្សាខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ឲ្យនៅលេងបន្ត ខណៈដែលក្លិបធំ ចង់បាន ដូចគ្នា។ កីឡាករអាយុ ២០ឆ្នាំរូបនេះ ត្រូវបានក្លិប អធិរាជស ចង់បាន ខណៈដែលតម្លៃខ្លួនកើនឡើងដល់ ៣៤២លានផោន ៕