នេះជាលើកទី១ហើយ ដែលវគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតក្របខណ្ឌ យូហ្វាឆេមពានលីក ដោយមាន ៥ប្រទេស ឡើងមកាន់វគ្គនេះ ក្នុងនោះមាន England, Germany, Spain, Italy និង France ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនៃហិរញ្ញវត្ថុរបស់លីក បណ្តាលប្រទេសខាងលើ ។
យោងតាមប្រភពព័ត៌មាន CNN បានចុះផ្សាយថា ការចាប់ឆ្នោត នៅវគ្គបន្ទាប់ នឹងធ្វើឡើងនៅទីស្នាក់ការ UEFA ដោយស្ថិតនៅក្រុង Nyon ក្នុងប្រទេស្វីស នាថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០១៩ ហើយក្រុមនេះ នឹងធ្វើការប្រកួតសារជាថ្មី នាខែកុម្ភៈ ឆ្នាំ២០២០ ។
ក្រុមដែលឈ្នះឡើងមកកាន់វគ្គ១៦ ក្រុម ហើយក្រុមដែលស្ថិតនៅលេខរៀងទី១ មាន Liverpool, Paris Saint-Germain, Bayern Munich, Manchester City, Juventus, Barcelona, Red Bull Leipzig និង Valencia ។
ចំណែកក្រុមលេខរៀងទី២ ដែលជម្រុះក្នុងគ្រុប មាន Napoli, Tottenham Hotspur, Atalanta, Atletico, Borussia Dortmund, Lyon និង Chelsea ។
ក្នុងការប្រកួតវគ្គ១៦ក្រុមនេះ មិនត្រូវបានអនុញ្ញាតិឲ្យចាប់ឆ្នោតប៉ះក្រុមដែលមកពីប្រទេសជាមួយគ្នានោះទេ ។
ជាមួយការការបង្ហាញពេលវេលានៃការចាប់ឆ្នោតនេះដែរ គេហទំព័រខាងលើបានចុះផ្សាយថា ក្លិបសេះបង្កង់ Juventus បានឈ្នះជើងឯកChampions League កាលពីឆ្នាំ ១៩៩៦ ហើយបរាជ័យ ៥លើក រាល់ពេលដែលឡើងមកកាន់វគ្គ ផ្តាច់ព្រ័ត្រ ។ ជាមួយគ្នានេះដែរ ពួកគេកំពុងដាក់ក្តីសង្ឈឹមទៅលើ Ronaldo ថានឹងអាចជួយក្រុមលើកពាននេះបាន។
Ronaldo នារាត្រីយប់មិញ បានរកគ្រាប់បាល់ទី១២៨ របស់ខ្លួនក្នុងពានធំរបស់អឺរ៉ុបនេះ ក្រោយឈ្នះ ក្នុងលទ្ធផល 2-0 លើ Bayer Leverkusen ។
កំណត់ត្រាពានរង្វាន់អ៊ឺរ៉ុបរបស់គាត់គឺគួរអោយកត់សំគាល់ដោយបានឈ្នះការប្រកួតម្តងជាមួយក្រុមបិសាចក្រហម Manchester United និង ៤ ដងជាមួយក្រុម Real Madrid ។ ហេតុនេះ គាត់ត្រូវដាក់គោលដៅជាថ្មីមួយទៀត ដើម្បីជួយក្រុមសេះបង្កង់ឈ្នះពានទី ៦ ជាមួយក្លិប៕
ទស្សនាវីដេអូឃ្លិបជំនាញរកគ្រាប់បាល់របស់ CR7 ៖
https://www.youtube.com/watch?v=zpo4Fl6N0PA