ក្រសួងសាធារណការរកឃើញរថយន្ដ៣០ម៉ឺនគ្រឿងហួសសពុលភាពឆៀក

0

ភ្នំពេញ ៖ លោក ស៊ុ​ន​ ​ចា​ន់ថុ​ល​ ​ទេ​ស​រ​ដ្ឋ​មន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ ​ក្រ​សួ​ង​សាធា​រ​ណ​កា​រ​ ​និ​ង​ដឹក​ជ​ញ្ជូ​ន​ ​បា​ន​ឲ្យដឹ​ង​ថា​ប​ច្ចុ​ប្ប​​ន្ន​មា​ន​រ​ថ​យន្ដ​ប្រ​មា​ណ​ជា​៣​០​ម៉ឺ​ន​គឿង​ ​បា​ន​ហួ​ស​ស​ពុ​ល​ភា​ព​ ​ត្រួ​ត​ពិ​និ​ត្យ​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​ស​យា​ន​យ​ន្ត​ ​(​ឆៀ​ក​)​ ​ដូ​ច្នេះ​ម្ចាស់​រ​ថ​យ​ន្ដ​ទាំ​ង​នោះ​ ​ត្រូ​វ​យ​ករ​ថ​យ​ន្ដ​ម​ក​ឆៀ​ក​ឲ្យ​បា​ន​ត្រឹ​ម​ត្រូ​វ​ ​។

​ស​ព្វ​ថ្ងៃ​នេះ​ ​ម​ជ្ឈ​ម​ណ្ឌល​ ​ឆៀ​ក​ ​រ​ថ​យ​ន្ដ​នៅ​ក​ម្ពុ​ជា​ ​មា​ន​១​៥​ក​ន្លែ​ង​ ​រួម​មា​ន​ ​៖​ ​៥​ក​ន្លែ​ង​ ​នៅ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​១​ក​ន្លែ​ង​ទៀ​ត​ក្រុ​ម​ហ៊ុ​ន​កូ​រ៉េ​ កំ​​ពុង​សា​ង់​ស​ង​ ​។​ ​ចំណែ​ក​ ​៩​ក​ន្លែ​ង​ទៀ​ត នៅតាមបណ្ដាខេត្ត ដូចជា ៖ ខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ក្រចេះ រតនគីរី កំពង់ស្ពឺ ព្រះសីហនុ និងស្វាយរៀង ក្នុងនោះ ក៏មានរថយន្ដឆៀកចល័ត៤គ្រឿងផងដែរ។

ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់មជ្ឈមណ្ឌល ឆៀក ខណ្ឌឬស្សីកែវ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងថា មន្ដ្រីឆៀករថយន្ដត្រូវឲ្យមានតម្លាភាពដាច់ខាត់ មិនត្រូវយកថវិកាក្រៅពីម្ចាស់រថយន្ដ ដើម្បីឲ្យរថយន្ដនោះ ចេញសញ្ញាត្រឹមត្រូវ បើធ្វើរបៀបនេះ មន្ដ្រីឆៀក នឹងទទួលទោសចំពោះមុខច្បាប់។

លោកក៏បានអំពាវនាវឲ្យទៅដល់ម្ចាស់រថយន្ដមិនទាន់មកឆៀក ត្រូវយករថយន្ដមកឆៀក ឲ្យបានទាន់ពេលវេលា បើមិនដូច្នេះទេ នគរបាលមានសិទ្ធិចាប់រថយន្ដណាមិនទាន់មកធ្វើឆៀក។ លោកថា ការឆៀករថយន្ដត្រឹមត្រូវ នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍៕