ក្រោយហេតុការណ៍ប៉ះទង្គិចពាក្យសម្តីនិងព័ត៌មានជាច្រើនកន្លងមកទីបំផុតក្លឹបបារាំង PSG ត្រូវបានគេជឿជាក់ថានឹងកាត់បន្ថយតម្លៃខ្លួនរបស់កំពូលកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Neymar ហើយនឹងស្តាប់រាល់សំណើរទាំងឡាយនៅរដូវក្តៅក្រោយនេះ។
កន្លងមក Barcelona តែងតែព្យាយាមរារាំងមិនឲ្យមានការផ្ទេរកីឡាកររូបនេះចេញពីបារាំងទាំងដែលដឹងច្បាស់ហើយថា Neymar មិនដែលមានបំណស្នាក់នៅទីនេះតទៅទៀតហើយក្តីហើយលើសពីនេះក្លឹបក៏បានដាក់ទណ្ឌកម្មផ្លូវចិត្តលើកីឡាកររូបនេះដោយមិនឲ្យប្រកួតការប្រកួតដំបូងនៅទឹកដីខ្លួនកាលពីបើករដូវកាលទៀតផង។
យោងតាមការកាសែតអេស្បាញ Marca បានអះអាងថាPSGនៅពេលនេះនឹងអាចទទួលយកសំណើរទាំងឡាយណាដែលមានតម្លៃត្រឹមតែ១៥០លានផោនប៉ុណ្ណោះពីតម្លៃចាស់ដែលខ្លួនបានទាមទារប្រមាណជា២៥០លានផោន៕
ប្រែសម្រួល:Lee


