ស្ងាត់ៗEverton ផ្តល់សំណើរឲ្យ Ibrahimovic ក្លាយជាកីឡាករទទួលបានប្រាក់កម្រៃច្រើនបំផុតរបស់ក្លឹប

0

នៅមិនទាន់មានព័ត៌មានផ្លូវការច្បាស់លាសនៅឡើយអំពីអនាគតក្លឹបថ្មីរបស់កំពូលកីឡាករខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic នោះពេលនេះស្រាប់តែមានលេចឬព័ត៌មានថាក្លឹប Everton បានដាក់សំណើរដើម្បីទាញយកកីឡាកររូបនេះមកអង់គ្លេសជាមួយនឹងខ្លួនទៅវិញ។

Everton ត្រូវបានកាសែតអង់គ្លេស The Sunsports សរសេរថាបានដាក់សំណើរដែលនឹងអាចឲ្យកីឡាករ Ibrahimovic ក្លាយទៅជាកីឡាករដែលទទួលបានប្រាក់កម្រៃថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបខណៈដែលកីឡាកររូបនេះកំពុងស្ថិតនៅក្នុងឈ្មោះជាកីឡាករគ្មានតម្លៃខ្លួននោះ។

Ibrahimovicមានវ័យ៣៨ឆ្នាំទៅហើយប៉ុន្តែនៅតែមានទីផ្សារនៅឡើយជាពិសេសក្លឹបធំៗនៅអ៊ឺរ៉ុបទាំងអ៊ីតាលីដូចជា AC Milan, Inter Milan និង Napoli មិនទាំងប៉ុណ្ណោះក្លឹបនៅអង់គ្លេសដូចជា Man United និង Spurs ផងដែរ៕

ប្រែសម្រួល:Lee