Fati ក្លាយជាកីឡាករក្មេងបំផុតរកគ្រាប់បាល់បាននៅព្រឹត្តិការណ៍ Champion League

0

Ansu Fati ក្នុងនាមជាកីឡាកររបស់ក្លឹប Barcelona កាលពីប្រកួតយប់មិញប៉ះនឹង Inter Milan ក្របខណ្ឌChampion League បានបំបែកឯកទក្តកម្មមួយទាំងដែលខ្លួនមានអាយុទើបតែ១៧ឆ្នាំនិង៤០ថ្ងៃប៉ុណ្ណោះ។

Fati បានរកគ្រាប់បាល់ទី១បំផុតរបស់ខ្លួននៅ Champion League និងក៏ជួយឲ្យគេជាប់ឈ្មោះជាកីឡាករដែលក្មេងបំផុតដែលអាចរកគ្រាប់បាល់បាននៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុបនេះផងដែរនិងក៏ជាគ្រាប់បាល់ដែលបានជួយឲ្យBarcelonaទំលាក់ Inter Milan ចេញពីវគ្គ១៦ក្រុមចុងក្រោយផងដែរ។

ការប្រកួតលើកនេះលោកគ្រូបង្វឹកក្លឹប Ernesto Valverde បានដាក់ឲ្យកីឡាករសំខាន់ៗជាច្រើនសម្រាកដោយសារតែជាក់ស្តែង Barcelona គឺមានឈ្មោះស្វ័យប្រវត្តិរួចទៅហើយទៅវគ្គបន្ទាប់ក្នុងនោះដូចជាកីឡាករ Messi និង Pique ជាដើម៕

 

ប្រែសម្រួល:Lee