ជាព្រឹត្តិការណ៍មិនសូវបានជួបក្រោយក្លឹប Newcastle បានសម្រេចចិត្តគាំទ្រគំនិតរបស់លោកគ្រូបង្វឹកលោក Steve Bruce ក្នុងការចេញសំបុត្រឥតគិតថ្លៃសម្រាប់ពាក់កណ្តាលក្រោយធ្វើយ៉ាងណាដើម្បីប្រមូលអ្នកគាំទ្រក្លឹបឲ្យបានច្រើនឡើងវិញមកកាន់កីឡាដ្ឋាន St James’ Park ។
ក្លឹបអង់គ្លេសមួយនេះទើបតែបានរកបានជ័យជំនះលើក្រុម Southampton កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនៅមុខអ្នកគាំទ្រចំនួនប្រមាណជា៤២៣០៣នាក់គឺជាចំនួនអ្នកគាំទ្រដែលតិចបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបអស់រយៈពេល៩ឆ្នាំមកហើយ។
ក្រោយចប់ការប្រកួតនិងតួលេខដ៏ធ្លាក់ចុះនេះលោក Bruce បានចោទជាសំណួរទៅកាន់ក្លឹបថាតើអ្នកគាំទ្រក្លឹបនឹងអាចចំណាយលុយដើម្បីមកទស្សនាការប្រកួតរបស់ខ្លួននៅចំថ្ងៃបុណ្យគ្រិស្តម៉ាកឬយ៉ាងណាហើយជាការឆ្លើយតបពេលនេះក្លឹបបានសម្រេចចិត្តធ្វើតាមលោកក្នុងការផ្តល់សំបុត្រដោយឥតគិតថ្លៃចំពោះអ្នកគាំទ្រក្លឹបដែលបានទិញសំបុត្រមួយរដូវកាលរួចទៅហើយនិងផ្តល់សិទ្ធឲ្យមិត្តភ័ក្តឬគ្រួសាររបស់គេអាចប្រើប្រាស់សំបុត្រនេះបានដូចគ្នា៕
ប្រែសម្រួល:Lee