ឈ្នះប្រកួតដំបូងភ្លាមលោក Ljunberg សរសើរកូនក្រុមរបស់ខ្លួនភ្លាមថាក្រុមដ៏អស្ចារ្យ

0

ទោះបីជាបានត្រឹមស្មើកាលប្រកួតទី១ក្តីលោក Ljunberg ទីបំផុតអាចទទួលបានជ័យជំនះទី១របស់ខ្លួនហើយក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបកាំភ្លើងធំArsenalឈុតធំឈ្នះលើក្រុមញញួរធំWest Ham ក្នុងលទ្ធផល៣ទល់នឹង១។

កាំភ្លើងធំ Arsenal បង្ហាញទំរង់លេងដ៏យ៉ាប់យ៉ឺនក្នុងពេលវេលា៦០នាទីដំបូងនិងអនុញ្ញាតិឲ្យ West Ham នាំមុខ១គ្រាប់មុនប៉ុន្តែសំណាងល្អគេអាចរកបាន៣គ្រាប់មកវិញត្រឹមតែ៩នាទីប៉ុណ្ណោះ។Martinelli បង្ហាញខ្លួនឲ្យក្លឹបជាលើកដំបូងពេញម៉ោងជាអ្នករកគ្រាប់បាល់១គ្រាប់ខណៈដែលកីឡាករខ្សែប្រយុទ្ធថ្លៃបំផុតរបស់ក្លឹបPepeនិងខ្សែប្រយុទ្ធជួរមុខAubameyangរកបាន១គ្រាប់ម្នាក់ដូចគ្នា។

លោកLjunbergបានធ្វើការលើកសរសើរយ៉ាងខ្លាំងជាមួយនឹងកីឡាករទាំងឡាយរបស់ហើយបានបញ្ជាក់ទៀតថាកីឡាករទាំងអស់បានព្យាយាមដាក់សំពាធដល់West Hamឲ្យអស់ថាមពលរហូតដល់រកគ្រាប់បាល់បាននៅទីបំផុត៕

ប្រែសម្រួល:Lee