ទីបំផុតប្រទេសរុស្ស៊ីនឹងត្រូវខកខានព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូសម្រាប់ឆ្នាំ ២០២០និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA ឆ្នាំ ២០២២ នៅប្រទេសកាតាបន្ទាប់ពីត្រូវបានប្រកាសឲ្យរងបម្រាមហាមឃាត់រយៈពេល៤ឆ្នាំពីព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់ដោយទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោកដែលហៅកាត់ថាWADA ។
គណៈកម្មាធិការប្រតិបត្តិរបស់ទីភ្នាក់ងារធំបំផុតលើលោកមួយនេះបានបញ្ជាក់ថាទីក្រុងម៉ូស្គូបានលួចយកទិន្នន័យពីមន្ទីរពិសោធន៍ដោយដាក់ជំនូសមកវិញនូវភស្តុតាងក្លែងក្លាយនិងលុបឯកសារដែលជាប់ទាក់ទងនឹងការធ្វើតេស្តសារធាតុញៀនវិជ្ជមានដែលអាចជួយកំណត់បាននូវសកម្មភាពបន្លំទាំងនោះ។
ទោះបីជាយ៉ាងណាក្តីរុស្សីនៅតែមានឈ្មោះនៅក្នុងការប្រកួតអ៊ឺរ៉ូឆ្នាំ២០២០ដដែលនិងទាំងដែលទីក្រុង Saint Petersburg គឺជាម្ចាស់ផ្ទះនៃការប្រកួតផងនោះហើយម្យ៉ាងព្រឹត្តិការណ៍ដែលត្រូវបានរៀបចំដោយគណកម្មាការរបស់UEFAគឺមិនត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់នៅក្នុងវិស័យកីឡាដោយទីភ្នាក់ងារWADAឡើយ៕
ប្រែសម្រួល:Lee