លោក Ole Gunnar Solskjaer បានបង្ហើបថា Marcus Rashford នឹងមានឱកាសថានឹងក្លាយជាកីឡាករ Ronaldo ជំនាន់ថ្មីនៅក្នុងទឹកដី អូត្រាហ្វត។
គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United អាចមើលឃើញភាពស្រដៀងគ្នារវាងអតីតមិត្តរួមក្រុមរបស់គាត់គឺកីឡាករ Cristiano Ronaldo និងកីឡាករវ័យក្មេងអង់គ្លេស។
គេនៅចាំបានថា បួនឆ្នាំចុងក្រោយរបស់ Solskjaer ក្នុងនាមជាអ្នកលេងនៅ Old Trafford បាននៅក្បែរតារាឆ្នើមព័រទុយហ្កាល់។
នៅពេលសួរថាតើគាត់បានឃើញភាពស្រដៀងគ្នាជាមួយ Rashford ទេ? គាត់បាននិយាយថា“ វាងាយស្រួលណាស់ក្នុងការប្រៀបធៀបពួកគេទាំងពីរ។
លោកបានបន្តថា រវាង Ronalod និង Marcus Rashford មានភាពស្រដៀងគ្នាទាំងរូបរាង អាកប្បកិរិយា ហើយក្មេងប្រុសម្នាក់នេះនឹងក្លាយទៅ កីឡាករកំពូលនៅលើពិភពលោក៕







