គ្រូបង្វឹកក្លិបមាន់ខ្នាយមាស Jose Mourinho កំពុងដាក់គោលដៅ ៩០លានផោន ទិញខ្សែការពារកណ្តាលឆ្នើមរបស់ Napoli ។ នេះបើយោងតាមគេហទំព័រ The Sun បានចុះផ្សាយ។
សារព័ត៌មានខាងលើបានចុះផ្សាយថា ក្លិបនៅអង់គ្លេសនេះ បានចរចាររួចរាល់ហើយជាមួយក្រុមជើងខ្លាំងនៅ Napoli ដើម្បីនាំយក ខ្សែការពារ Kalidou Koulibaly សម្រាប់ទីផ្សារផ្ទេរក្នុងខែមករា ។
ការចង់បាននេះដែរ ត្រូវបានសារព័ត៌មាននៅអេស្ប៉ាញបានលើកឡើងថា គាត់នឹងត្រូវប្រឈមមុខដោយប្រជែងជាមួយ ក្លិប Real Madrid និង Man Utd ផងដែរ៕