Ronalod ស្តាយក្រោយក្នុងការផ្លាស់មកកាន់ Juventus

0

យោងតាមរបាយការណ៍បានអោយដឹងថា CRISTIANO RONALDO បានសារភាពជាឯកជនថាការចាកចេញពី Real Madrid ទៅកាន់ Juventus គឺជាការផ្លាស់ប្តូរខុស។
ការផ្ទេរជាមួយទំហំទឹកប្រាក់ ៨៨លានផោន កាលពីខែកក្កដា ដោយខ្សែប្រយុទ្ធរូបនេះបាននិយាយអំពីបញ្ហាប្រឈមថ្មីមួយនូវរបៀបយកជ័យជម្នះ នៅអ៊ីតាលី និងវិធីដែលគេធ្លាប់លេងនៅទឹកដីអេស្ប៉ាញ និង អង់គ្លេស។

ក្នុងរដូវកាលដំបូងរបស់គាត់នៅ Turin កីឡាករ Ronaldo បានឈ្នះពាន Serie A និង Supercoppa Italiana ប៉ុណ្ណោះខណៈឆ្នាំនេះគាត់ មានបញ្ហារបួស និងទម្រង់លេងធ្លាក់ចុះ។​

ជាមួយការឈ្នះពាន Ballons d’Or លើកទី​៦ របស់ Messi ហើយត្រូវបានសារព័ត៌មានអេស្ប៉ាញលើកឡើងថា Ronaldo កំពុងខកខ្លួន នៅ Juventus ។​
សារព័ត៌មាន អេស្ប៉ាញនោះបានចុះថា Ronaldo កំពុងមានអារម្មណ៍ថាការផ្លាស់មកទឹកដីអេស្ប៉ាញបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ឱកាសរបស់គាត់ក្នុងការឈ្នះពានធំៗ។
ក្នុងសារព័ត៌មានដដែលនោះ ក៏បានចុះថា Ronaldo បានលើកឡើងថា ប្រសិនបើគាត់នៅ Real Madrid គាត់នឹងឈ្នះពាននេះមិនខាន​៕