វឌ្ឍនាកា ផ្ញើសារលើកទឹកចិត្ត​ កែវ សុខផេង

0

ភ្នំពេញ៖ ខណៈដែលមានការរិះគន់ពាក់ព័ន្ធនឹងសញ្ជាតិកែវ សុខផេង អតីតមិត្តរួមក្រុមជម្រើសជាតិ គឺ ចាន់ វឌ្ឍនាកា បានផ្ញើសារលើកទឹកចិត្ត ឲ្យឈរក្នុងជំហររឹងមាំឡើង។​

ចាន់ វឌ្ឍនាកា បានសរសេរលើហ្វេសប៊ុកនារសៀលនេះថា «បាល់ទាត់សំខាន់ណាស់គឺកែប្រែកំហុសពីមួយប្រកួតទៅមួយប្រកួត ហើយសំខាន់នោះគឺការលើកទឹកចិត្ត គាត់គឺជាចំនែកមួយក្នុងវិស័យបាល់ទាត់កម្ពុជា គាត់បានពាក់អាវដែលប្រើទង់ជាតិកម្ពុជាខ្ញុំជឿថាបេះដូងគាត់គឺកម្ពុជា កុំបោះបង់សម្លាញ់ត្រូវរឹងមាំអ្វីដែលត្រូវធ្វើបន្តរទៀតគឺត្រូវនាំកីឡាមួយនេះអោយពិភពលោកបានស្គាល់ ពីខ្ញុំ ចាន់ វឌ្ឍនាកា» ៕