ក្លិប Aston Villa កំពុងរៀបចំការផ្លាស់ប្តូរមួយយ៉ាងភ្ញាក់ផ្អើល ដោយនឹង ទាញយកកីឡាករ Pedro មកលេងនៅលើទឹកដីរបស់ខ្លួន ក្នុងទីផ្សារដោះ ដូរខាងមុខ ។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ The Sun ។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញ នឹងផុតកុងត្រាជាមួយក្លិបតោខៀវ នាងចុងបញ្ចប់រដូវកាលនេះ ។
គេហទំព័រ The Telegraph វិញបានចុះថា គ្រូបង្វឹកអាស្តុន លោក Dean Smith សង្ឈឹមថា អាចនឹងធ្វើការចរចារយកកីឡាករ អាយុ ៣២ឆ្នាំខាងលើ មកលេងជូនក្លិបខ្លួន ។
ខ្សែប្រយុទ្ធចាស់វស្សារូបនេះ បានលេងជូនក្លិបតែ ១លើក តាំងពីខែតុលា ហើយមិនស្ថិតក្នុងក្រសែភ្នែករបស់ Lampard ។
គួរបញ្ជាក់ផងដែរថា តោខៀវកំពុងត្រៀម ១០០លានផោន ដើម្បីចរចារយកកីឡាករ Jadon Sancho ដែលអាចនឹងជំនួសតំណែង Pedro បាន៕