អតីតគ្រូបង្វឹករបស់ក្លឹប Valencia លោក Marcelino ត្រូវបានគេជឿជាក់ថាបានធ្វើដំណើរមកដល់ប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងពេលដែលព័ត៌មានជាច្រើនបានសរសេរថាលោកនឹងអាចចាប់យកការងារនៅលីកកំពូលអង់គ្លេស។

លោក Marcelino ដែលត្រូវបានValenciaបានបណ្តេញចេញកាលពីដើមរដូវកាលកន្លងស្ថិតក្នុងវ័យ៥៤ឆ្នាំរូបនេះត្រូវបានគេសង្ស័យថាអាចផ្លាស់មកធ្វើការជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal និង Everton ភ្លាមក្រោយការបណ្តេញចេញលោក Unai Emery និងលោក Marco Silva។
ទោះបីជាមានបេក្ខភាពច្រើនក្តីក្នុងការមកជំនួសតំណែងរបស់លោក Unai Emery ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ក្នុងនោះរួមមានទាំងលោក Niko Kovac, Patrick Vieira និង Mikel Arteta ក្តីប៉ុន្តែគេជឿជាក់ថាការមកដល់អង់គ្លេសកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះលោក Marcelino ពិតជាបានធ្វើការងារពិភាក្សាគ្នាជាមួយក្លឹបមុនគេរួចរាល់ទៅហើយ៕
ប្រែសម្រួល:Lee
