Allegri សារភាពថាពិតជាកំពុងរៀនភាសាអង់គ្លេស ដើម្បីមកដឹកនាំក្លិបនៅ EPL

0

អតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Juventus លោក Massimiliano Allegri ដែលធ្លាប់បានប្រកាសចុះចេញពីតំណែងកាលពីរដូវក្តៅកន្លងទៅនោះនៅមិនទាន់បានសម្រេចចិត្តចូលមកធ្វើការវិញនៅឡើយខណៈដែលបច្ចុប្បន្នលោកសំបូរតែព័ត៌មានថាកំពុងចាប់ផ្តើមសិក្សាភាសាអង់គ្លេស។

ឆ្លើយតបទៅនឹងព័ត៌មាននេះលោក Allegri ក្នុងសប្តាហ៍នេះត្រូវបានកាសែតអង់គ្លេស The Mirrorចុះផ្សាយថាលោកបានសារភាពថាពិតជាកំពុងស្ថិតនៅក្នុងថ្នាក់រៀនជាភាសាអង់គ្លេសពិតមែនគឺជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ការងារបន្ទាប់របស់លោកទៅកាន់លីកកំពូលអង់គ្លេស។

ការបណ្តេញលោក Unai Emery ដែលធ្លាប់បានធ្វើការនៅជាមួយនឹង Arsenal អស់រយៈពេល១៨ខែមកហើយនោះបានក្លាយទៅជាព័ត៌មានទាក់ទងគ្នាជាមួយនឹងលោក Allegri ទៅវិញដោយសារតែគេជឿជាក់ថាភាសាទំនាក់ទំនងរបស់លោក Emery គឺមិនសូវមានប្រសិទ្ធភាពឡើយជាមួយនឹងកូនក្រុមគឺជាកត្តាដែលនាំឲ្យឈានទៅដល់ការបណ្តេញចេញបែបនេះ៕

ប្រែសម្រួល:Lee