ភ្នាក់ងារកីឡាករ Zaha ទាក់ទងជាមួយនឹង Chelsea មុនរដូវកាលដោះដូរកីឡាករមកដល់

0

កីឡាករខ្សែប្រយុទ្ធ Wilfried Zaha ត្រូវបានគេមើលឃើញកាន់តែច្បាស់ហើយថានឹងមិនអាចបន្តលេងជាមួយនឹង Crystal Palace ទៀតឡើយក្នុងពេលខាងមុខហើយកំពុងតែធ្វើការស្វែងរកក្លឹបថ្មីដើម្បីចាកចេញនារដូវក្តៅខាងមុខនេះខណៈដែលកាំភ្លើងធំ Arsenal ជាអ្នកដែលបានដាក់សំណើរមុនគេសុំទិញខ្សែប្រយុទ្ធរូបនេះមកដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន។

ទោះបីជាយ៉ាងណាក្តី Crystal Palaceធ្លាប់បានបដិសេធសំណើរនេះរួចមកហើយដែរដោយមិនចង់ឲ្យ Zaha ចាកចេញក្លឹបឡើយ។ក្នុងនោះផងដែរតោខៀវ Chelsea ក៏ធ្លាប់បានបង្ហាញពីបំណងចង់បានខ្សែប្រយុទ្ធរូបនេះដូចគ្នាដែរ។

កាសែតអង់គ្លេស The Mirror សប្តាហ៍នេះបានសរសេរថាព័ត៌មានកីឡាករនេះស្ងាត់មួយរយៈប៉ុន្តែពេលនេះបែរជាលេចឬថាភ្នាក់ងាររបស់កីឡាករគឺលោក Federico Pastorello បានធ្វើការពិភាក្សាគ្នាជាមួយនឹងប្រធានផ្នែកបាល់ទាត់របស់ក្លឹបតោខៀវ Chelsea លោកGranovkaiaរួចរាល់ហើយទៅវិញហើយដែលមានន័យថាការផ្ទេរនឹងអាចធ្វើឡើងក្នុងរដូវក្តៅខាងមុខនេះចំពេលដែលក្លឹបChelseaនឹងរួចបម្រាមដូចគ្នា៕

ប្រែសម្រួល:Lee