បើបានដឹងតម្លៃដែលប្រធានក្លឹបហ៊ានឲ្យតម្លៃខ្លួន Pogba ទើបធ្លាក់ថ្លើម

0

មកដល់ពេលនេះក្លឹបយក្សអេស្បាញ Real Madrid នៅតែបន្តចំណាប់អារម្មណ៍ចង់បានកីឡាករខ្សែបម្រើប្រយុទ្ធបារាំង Paul Pogba ដដែលទោះបីជាកន្លងមកខ្លួនមិនដែលមានបំណងចង់ចាយលុយក្តី។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតអំពីកីឡាកររូបនេះជាមួយនឹងក្លឹបReal Madridនោះគឺថាគ្រូបង្វឹកក្លឹបលោក Zidane ជាអ្នកដែលចង់បានរូបគេខ្លាំងប៉ុន្តែចំពោះការសម្រេចចិត្តវិញប្រធានក្លឹបលោក Florentino Perez មិនដែលមានបំណងចង់បាន Pogba ឡើយ។

កន្លងមកបិសាចក្រហម Man United បានទាមទារតម្លៃខ្លួនរបស់ Pogba ដល់ទៅ១៨០លានផោនប៉ុន្តែត្រូវបាន Real Madrid ដកខ្លួនទៅវិញហើយក៏សម្រេចចិត្តចាយលុយអស់៣០០លានផោនផងដែរទៅលើកីឡាករផ្សេងទៀតប៉ុន្តែ Zidane នៅតែចិញ្ចឹមគំនិតចង់បាន Pogba មកដល់ពេលនេះក្តីនិងបានដាក់ជាសំណើរជាច្រើនផងដែរបូករួមទាំងប្រាក់តម្លៃខ្លួនផងកីឡាករមួយចំនួនផង។

មានការអះអាងសាជាថ្មីមួយបានបញ្ជាក់ថាលោក Perez និងគ្រូបង្វឹកក្លឹបលោក Zidane គឺជាមនុស្សដែលមានទស្សនៈផ្ទុយគ្នាស្រឡះពាក់ព័ន្ធទៅនឹងបញ្ហាផ្ទេរកីឡាករ Paul Pogba ដោយចុងក្រោយនេះលោក Perez បានបញ្ជាក់ថាសម្រាប់ Pogba លោកនឹងហ៊ានចំណាយត្រឹមតែ៥០លានផោនដុល្លារប៉ុណ្ណោះបើក្លឹបចង់បានរូបគេ៕

ប្រែសម្រួល:Lee