Tevez ប្រកាសបញ្ចប់អាជីពជាមួយក្លិបដើមកំណើត​

0

កីឡាករខ្សែប្រយុទ្ធជើងចាស់ Carlos Tevez នៅថ្ងៃសុក្រនេះបានប្រកាសថាខ្លួនឹងនឹងចូលនិវត្តន៍នៅនឹងក្លឹប Boca Juniors តែម្តងដើម្បីបញ្ចប់ព័ត៌មានថានឹងអាចចាកចេញពីក្លឹបពីកុមារភាពរបស់គាត់មួយនេះនាពេលខាងមុខ។

កីឡាករវ័យ ៣៥ ឆ្នាំរូបមានកុងត្រាជាមួយនឹងក្លឹប Boca រហូតដល់ដំណាច់ខែធ្នូនេះប៉ុន្តែគាត់បាននិយាយដោយបើកចំហថាគាត់ចង់បន្តនៅទីនេះរហូតដល់ឆ្នាំ២០២០ ។

Tevezបាននិយាយថាឥឡូវនេះជីវិតរបស់ខ្ញុំគឺមានតែក្លឹប Boca Juniorsប៉ុណ្ណោះ។មិនមានអ្វីផ្សេងទៀតដែលជម្រុញខ្ញុំឲ្យចាកចេញនោះទេហើយទោះបីជាប្រសិនបើ Real Madrid មករកខ្ញុំខ្ញុំនឹងប្រាប់ពួកគេថាខ្ញុំចង់នៅ Boca ។

គួរបញ្ជាក់ឲ្យដឹងថាTevezបានព្យាយាមលេងឲ្យបានទៀងទាត់ចាប់តាំងពីចាកចេញពីសៀងហៃជាមួយនឹងក្លឹប Shenhua ដែលនេះជាលើកទីបីហើយរបស់គាត់ក្នុងការសា្នក់នៅជាមួយនឹង Boca៕

ប្រែសម្រួល:Lee